ម៉ាស្ទ័រអាយធី ស៊ីស្ទឹម ម៉ាស្ទ័រអាយធី ស៊ីស្ទឹម (Master-IT System) គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជីវកម្ម (Software Development) ការរចនាគេហទំព័រ (Web Design) និងការប្រឹក្សាយោបល់រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់អាជីវកម្ម (Business Software Consultant)។ ទំនាក់ទំនង បុព្វហេតុ និងប្រវត្តនៃការបង្កើត ម៉ាស្ទ័រអាយធី ស៊ីស្ទឹម ដោយមើលឃើញពីភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា តម្រូវការអនាគតឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលទំនើប និងមើលឃើញពីការលំបាករបស់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជាដែលមានបញ្ហាដូចជា៖ មានបញ្ហាលំបាកក្នុងការគ្រប់គ្រង ប្រតិបត្តការប្រចាំថ្ងៃ មានបញ្ហាបាត់បង់ទិន្នន័យ បាត់ព័ត៌មាន និងមិនមានរបាយការណ៍ច្បាស់ ដែលនាំឱ្យមិនមានមូលដ្ឋានសម្រេចចិត្តត្រូវ មានបញ្ហាខ្ចះខ្ចាយពេលវេលា ថវិការ និងធនធានមនុស្ស ដើម្បីរៀបចំការងារនិងរបាយការណ៍ មានបញ្ហាពិបាកគ្រប់គ្រង ស្តុក ការទិញចូល ការលក់ចេញ ចំណូល ចំណាយ ចំណេញ និងស្ថានភាពហិរញ្ញវត្ថុ មានបញ្ហាពិបាកតាមដានប្រតិបត្តការការងារ និងលទ្ធផលការងារ មានបញ្ហាជាមួយនឹងការបាត់បង់ឱកាសរកប្រាក់ចំណេញ និងឱកាសសម្រាប់ការរីកចម្រើនយ៉ាងឆាប់រហ័ស។ មានបញ្ហាបាត់បង់ភាពស្តង់ដារ ទំនើប ទាន់សម័យ ខ្សោយជាងគូរប្រគួតប្រជែង មានបញ្ហាធ្វើប្រតិបត្តការអាជីវកម្មយឺត នាំបាត់បង់ទំនុកចិត្តពីអតិថិជន និងដៃគូរសហការ។ល។ សេវាកម្ម និង ផលិតផល យើងផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ ដើម្បីជួយអ្នកទទួលបានប្រព័ន្ធ គេហទំព័រដែលសាកសមបំផុតនឹងតម្រូវការរបស់អ្នក ហើយចំណាយតិចបំផុត។ Website design គេហទំព័រ គឺជាទីកន្លែងប្រមូល ផ្តុំនូវព័ត៌មាន របស់អាជីវកម្ម ដើម្បី បង្ហាញទៅកាន់ សាធារណ:ជន ជាពិសេសគឺ អតិថិជន គោលដៅ ដែលមាន ភាពងាយស្រួល ក្នុងការមើល ព័ត៌មាន ស្វែងរក ព័ត៌មាន តាមដានព័ត៌មាន និង អាចទំនាក់ទំនងទៅវិញទៅមក លើសពីនេះគេហទំព័រ ក៏អាចប្រើប្រាស់សម្រាប់ គ្រប់គ្រងទំនិញ ស្តុក ទំនិញ ការទិញ លក់ ការបញ្ជាទិញ ការទូទាត់ និង ការតាដានការដឹកជញ្ជូនតាមអនឡាញបានផងដែរ។ រៀបចំប្រព័ន្ធគ្រប់គ្រងសម្រាប់អាជីវកម្ម រៀបចំប្រព័ន្ធគ្រប់គ្រងសម្រាប់អាជីវកម្ម គឺសំដៅលើប្រភេទ នៃប្រព័ន្ធដែលត្រូវបានប្រើដោយ ក្រុមហ៊ុន ដើម្បីគ្រប់គ្រង ប្រតិបត្តិការ ប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្មដូចជា លទ្ធកម្ម គម្រោង និងការគ្រប់គ្រងហានិភ័យ ឬគណនេយ្យជាដើម។ ជាទូទៅអ្នកធ្លាប់បានលឺ ERP platform ឬក៏ ERP (Enterprise Resource Planning) ទាំងនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងអាជីវកម្មនេះឯង។ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ទិន្នន័យ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គឺជាដំណើរការនៃការបង្កើត កម្មវិធីនៅលើ ទូរស័ព្ទដៃ កុំព្យូទ័រ និង បណ្តាញ រុករក (Browser)។ ក្រុមហ៊ុនយើងខ្ញុំ អភិវឌ្ឍន៍ប្រព័ន្ធដែលមាន គុណភាព មានស្តង់ដារ សាមញ្ញ ងាយស្រួលប្រើ ហើយឆ្លើយតបបានតាមគ្រប់តម្រូវការរបស់អតិថិជន និងបញ្ចូលនូវបច្ចេកវិទ្យាថ្មី ស្របតាមសម័យកាល ដោយអនុវត្តតាមដំណើរការស្តង់ដារនៃការអភិវឌ្ឍន៍ប្រព័ន្ធ។ កំពុងស្វែងរកដំណោះស្រាយអាជីវកម្ម IT ល្អបំផុតមែនទេ? ទំនាក់ទំនង